គ្រោះអគ្គីភ័យឆេះ ក្រុមហ៊ុនគំនូរជីវចល នៅប្រទេសជប៉ុន

(VOVWORLD) -គ្រោះអគ្គីភ័យនេះបានកើតមានឡើងនាវេលាម៉ោង ១០ (តាមម៉ោងតំបន់) មានសំឡេងផ្ទុះ និងផ្សែងខ្មៅកើតឡើងនៅជាន់ទី ១ នៃអាគារ ៣ ជាន់ នៃ ក្រុមហ៊ុនគំនូរជីវចល Kyoto។
គ្រោះអគ្គីភ័យឆេះ ក្រុមហ៊ុនគំនូរជីវចល នៅប្រទេសជប៉ុន - ảnh 1 គ្រោះអគ្គីភ័យឆេះ ក្រុមហ៊ុនគំនូរជីវចល នៅប្រទេសជប៉ុន (រូបថត៖ Xinhua) 

នាយប់ថ្ងៃទី ១៨ ខែកក្កដា នាយករដ្ឋមន្ត្រីជប៉ុនលោក  Abe Shinzo បានសម្តែងក្ដីរំលែកទុក្ខដល់ជនរងគ្រោះ ដោយអគ្គីភ័យឆេះនៅ ស្ទូតឌីយ៉ូរបស់ក្រុមហ៊ុនគំនូរជីវចល Kyoto Animation នាថ្ងៃដដែល។ តាមរយៈបណ្ដាញសង្គម Twitter លោក Shinzo Abe បានសរសេរថា "មានមនុស្សត្រូវស្លាប់ និងរងរបួសជាច្រើននាក់ ក្នុង គ្រោះអគ្គីភ័យឆេះនៅ Kyoto ។ គ្រោះអគ្គីភ័យនេះគួរឲ្យរន្ធត់ណាស់។

គ្រោះអគ្គីភ័យនេះបានកើតមានឡើងនាវេលាម៉ោង ១០ (តាមម៉ោងតំបន់) មានសំឡេងផ្ទុះ និងផ្សែងខ្មៅកើតឡើងនៅជាន់ទី ១ នៃអាគារ ៣ ជាន់ នៃ ក្រុមហ៊ុនគំនូរជីវចល Kyoto។ តាមប៉ូលីសថា នេះអាចជាគ្រោះអគ្គីភ័យដោយចេតនា។ ជនសង្ស័យម្នាក់គឺជាបុរសដែលមានអាយុ ៤១ ឆ្នាំ។

តាមការធ្វើស្ថិតិបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មានអ្នកស្លាប់ចំនួន ៣៣ នាក់ និង ៣៦ នាក់ផ្សេងទៀតត្រូវរងរបួស៕


ប្រតិកម្មទៅវិញ

ផ្សេងៗ