គ្រោះអាសន្នបង្កសង្គ្រាមនៅស៊ូដង់ខាងត្បូង
|
គ្រោះអាសន្នបង្កសង្គ្រាមនៅស៊ូដង់ខាងត្បូង (Image: nhandan.vn) |
(VOVworld) – នាថ្ងៃទី ៩ មករា អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាលស៊ូដង់ខាងត្បូងបានឲ្យ
ដឹងថា៖ កងទ័ពរដ្ឋាភិបាលបន្តប៉ះទង្កិចជាមួយពួកឧទ្ទាមសំដៅដណ្តើមកាន់កាប់
ទីក្រុង Bentiu របស់រដ្ឋ Unity ឡើងវិញ។ តាមប្រភពព័ត៌មានរបស់ អ.ស.ប. ថា៖
ស្ថានភាពជំលោះបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន។ ការប៉ះទង្កិចក៏បាន
កើតមានឡើងក្នុងទីក្រុងផ្សេងៗទៀត។ ក្នុងកាលទេសៈជំលោះកំពុងឡើងជណ្តើរ
ពីមួយថ្ងៃទៅមួយថ្ងៃ រាល់កិច្ចចរចារសន្តិភាពរវាងរដ្ឋាភិបាលស៊ូដង់ខាងត្បូងនិង
កំលាំងប៉ះបោនៅមានភាពទាល់ច្រក។ ចំពោះស្ថានភាពកើតមានឡើងនៅស៊ូដង់
ខាងត្បូង នាថ្ងៃទី ៩ មករា បឧការៃយ៍ នៃរដ្ឋមន្ត្រីការបរទេសអាមេរិកអំពីបញ្ហានៅ
ទ្វីបអាហ្វ្រិក លោកស្រី Linda Thomas Greenfield បានព្រមានថា៖ ក្នុងករណីស្ថានភាព
អំពើហឹង្សាឡើងជណ្តើបន្តបន្ទាប់អាមេរិកនឹងត្រូវបញ្ឃប់ផ្តល់កញ្ចប់ជួយឧបត្ថម្ភសំរាប់
ប្រទេសអាហ្វ្រិកខាងជើងនេះ៕