គោលដៅទេសចរណ៍វៀតណាមមានសភាពអ៊ូអរក្នុងប៉ុន្មានថ្ងៃបុណ្យតេត

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ដល់ទីថ្ងៃទី៥ (តាមប្រតិទិនច័ន្ទគតិ) ឆ្នាំជូតទោស័ក ២០២០ (ត្រូវថ្ងៃទី ២៥ ដល់ ថ្ងៃទី២៩ ខែមករា) មានភ្ញៀវទេសចរណ៍ជាង ២០.០០០ នាក់បានមកទស្សនាតំបន់កេរិ៍្តដំណែល  Nguyen Sinh Sac ដែលជាឱពុករបស់លោកប្រធានហូជីមិញនៅទីក្រុង Cao Lanh ខេត្តDong Thap ។
គោលដៅទេសចរណ៍វៀតណាមមានសភាពអ៊ូអរក្នុងប៉ុន្មានថ្ងៃបុណ្យតេត - ảnh 1 តំបន់កេរិ៍្តដំណែល  Nguyen Sinh Sac ដែលជាឱពុករបស់លោកប្រធានហូជីមិញនៅទីក្រុង Cao Lanh ខេត្ត Dong Thap (រូបថត៖ Dongthap.org.vn)

ចាប់ពីថ្ងៃទី ១ ដល់ទីថ្ងៃទី៥ (តាមប្រតិទិនច័ន្ទគតិ) ឆ្នាំជូតទោស័ក ២០២០ (ត្រូវថ្ងៃទី ២៥ ដល់ ថ្ងៃទី២៩ ខែមករា) មានភ្ញៀវទេសចរណ៍ជាង ២០.០០០ នាក់បានមកទស្សនាតំបន់កេរិ៍្តដំណែល  Nguyen Sinh Sac ដែលជាឱពុករបស់លោកប្រធានហូជីមិញនៅទីក្រុង Cao Lanh ខេត្ត Dong Thap ។ ចំនួនភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនបំផុតគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ តាមច័ន្ទគតិនៃថ្ងៃបុណ្យតេត។

ទន្ទឹមនឹងនេះក៏មានសកម្មភាពជាច្រើនទៀតបានប្រព្រឹត្តទៅដើម្បីបម្រើប្រជាជន ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ដូចជាការតុបតែងលំអ «ផ្កា Dong Thap » «សម្រស់និទាឃរដូវឆ្នាំថ្មីថ្ងៃបុណ្យតេត»  «គោមផ្កាឈូក» ពិព័រណ៍រូបថតពីរឈុត“ អបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម” ជាដើម។

លើសពីនេះទៅទៀត នៅទីក្រុង Vung Tau ក្នុងរយៈពេល ៧ ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំទោស័ក ២០២០ (ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមករា) មានភ្ញៀវទេសចរជាង ៣៦៥,០០០ នាក់បានទៅ ទសន្សនាកម្សាន្តនៅតាមរមណីយដ្ឋាននិងឆ្នេរសមុទ្រនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ