គោលនយោបាយថ្មីជួយសម្រូលទីផ្សារធានារ៉ាប់រងអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ច្បាប់ធ្វើវិសោធនកម្មនឹងបង្កលក្ខណៈងាយស្រួលដល់អង្គការ បុគ្គលនានា ដែលចូលរួមក្នុងសកម្ម ភាពផ្ដល់សេវាកម្មជួយឧបត្ថម្ភការធានារ៉ាប់រង និងលើកទឹកចិត្តការអភិវឌ្ឍទីផ្សារជួយឧបត្ថម្ភការធានារ៉ាប់រង។

នៅក្នុងសន្និសីទកាសែតស្តីពីការផ្សព្វផ្សាយព័ត៌មានច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្ដីពីការធ្វើអាជីវកម្មធានារ៉ាប់រង ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងឯកសារកំណត់លម្អិតអំពីការអនុវត្តផ្សេងទៀត ដែលបានរៀបចំឡើង ដោយក្រសួងហិរញ្ញវត្ថុ នាថ្ងៃទី ១៣ ខែមករានោះ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា៖ ច្បាប់ទាំងពីរពោលខាងលើនឹងបង្កលក្ខណៈងាយស្រួលដល់អង្គការ បុគ្គលនានា ដែលចូលរួមក្នុងសកម្មភាពផ្ដល់សេវាកម្មជួយឧបត្ថម្ភការធានារ៉ាប់រង និងលើកទឹកចិត្តការអភិវឌ្ឍទីផ្សារជួយឧបត្ថម្ភការធានារ៉ាប់រង។

រាល់បទបញ្ញត្តិនៃច្បាប់នេះ ត្រូវបានតាក់តែងឲ្យសមស្របនឹងគោលការណ៍ផ្លាស់ប្ដូរថ្មីក្នុងបែបផែនគ្រប់គ្រងរដ្ឋ ជួយបង្កលក្ខណៈងាយស្រួលបំផុតដល់អង្គការ បុគ្គល ដែលផ្ដល់សេវាកម្មជួយឧបត្ថម្ភការធានារ៉ាប់រង ជួយសម្រួលដល់សហគ្រាសក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងការពារសិទ្ធ និងផលប្រយោជន៍របស់អតិថិជន ដែលចូលរួមធានារ៉ាបរងឲ្យបានល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ