គោលនយោបាយលិខិតឆ្លងដែលរបស់ចិនមិនធម្មតានិងបង្កជំលោះ

(VOV)-ចំពោះមុខការដែលចិនដាក់បញ្ជូលបណ្តាតំបន់មានជំលោះចូលក្នុងផែន​ទីដែលបោះពុម្ភក្នុងលិខិតឆ្លងដែនអេឡិកត្រូនិករបស់ប្រទេសនេះ អ្នកនាំពាក្យ ក្រសួងការករទេសអាមេរិកប្រកាសថា អាមេរិកមិនទទួលស្គាល់ផែនទីមាន “ខ្សែ
អណ្តាតគោ” លើលិខិតឆ្លងដែនថ្មីរបស់ចិន។ ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌
មាននាថ្ងៃទី២៧វិច្ឆិកា អំពីការដែលប្រសិនជា ស្ថាប័នគយអាមរិកបោះត្រា​លើ
លិខិតឆ្លងដែនប្រភេទនេះ គឺនោះជាការទទួលស្គាល់ចំពោះការប្រកាសអធិប
តេយ្យភាពរបស់ចិនឬទេ អ្នកនាំពាក្យ Victoria Nuland អះអាងថា៖

គោលនយោបាយលិខិតឆ្លងដែលរបស់ចិនមិនធម្មតានិងបង្កជំលោះ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Victoria Nuland
(រូបថតៈ Internet)

        "នោះមិនមែនជាការទទួលស្គាល់របស់អាមេរិកចំពោះសេចក្តីប្រ
កាសអធិបតេយ្យភាពរបស់ចិនដែលបានសម្តែងតាមរយៈផែនទីនេះ។
ទស្សនៈរបស់អាមេរិកគឺ បណ្តាបញ្ហាស្តីអំពីសមុទ្រខាងកើតត្រូវបាន
បន្តពិភាគ្សារវាងបណ្តា​ភាគីទាក់ទិននានា រវាងអាស៊ានជាមួយចិន។ រូបភាព១លើលិខិតឆ្លងដែននេះ​មិនធ្វើឲ្យផ្លាស់ប្តូរទស្សនៈរបស់យើង
ខ្ញុំឡើយ"។

        ក្នុងព្រឹត្តការទាក់ទិន១ទៀត រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty
Natalegawa នាថ្ងៃទៅ២៧វិច្ចិការបានចាត់ទុកថា កាយវិការពោលខាងលើ​របស់ចិនគឺមិនធម្មតានិងបង្កជំលោះ។ មុននោះហ្វីលិពីន វៀតណាម និង​ ឥណ្ឌា ដោយរបៀបខុសគ្នាបានឡើងសម្លេងប្រឆំាងជំទាស់ការដែលចិនដាក់បញ្ជូល

បណ្តាតំបន់មានជំលោះចូលក្នុងផែន​ទីដែលបោះពុម្ភក្នុងលិខិតឆ្លងដែនអេឡិក
ត្រូនិករបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ