គោលនយោបាយអំពីកាត់បន្ថយភាពក្រីក្របានពង្រីកប្រសិទ្ធភាព

គោលនយោបាយអំពីកាត់បន្ថយភាពក្រីក្របានពង្រីកប្រសិទ្ធភាព - ảnh 1
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen (VOV)



        Vovworld-គោលនយោបាយអំពីកាត់បន្ថយភាពក្រីក្របានពង្រីកប្រសិទ្ធភាព នោះ​គឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen ក្នុងនាទីប្រជាជនសួររដ្ឋមន្ត្រីឆ្លើយសំនួរ​នាសប្ដាហ៍​កន្លង​មក។ រដ្ឋមន្ត្រី Pham Thi Hai Chuyen បានឲ្យដឹងថា អនុវត្ត​គោល​ដៅកាត់បន្ថយ​ភាព​ក្រីក្រ​ជាគោលនយោបាយរបស់បក្សនិងរដ្ឋ យុទ្ធសាស្ត្រកាត់​បន្ថយភាពក្រីក្រ​ដំណាក់កាល​២០១២-២០១៥ជាមួយគោលនយោបាយ​ជាក់ស្ដែង​ជាច្រើន បណ្ដាដំបន់​អនុវត្តបានបង្កើតឡើងនូវផ្ទាំងគំនូរកាត់បន្ថយភាពក្រីក្រគួរឲ្យកត់​សម្គាល់។​ អត្រាកាត់បន្ថយ​ភាពក្រីក្រទទួលបានបទដ្ឋានដែលបានដាក់ចេញជា​មធ្យម២%ក្នុងមួយឆ្នាំ។

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក សេដ្ឋកិច្ចជួបការលំបាក ថវិការរដ្ឋក៏ខ្សត់ប៉ុន្តែថវិការ​រដ្ឋ​សំរាប់​ការកាត់បន្ថយភាពក្រីក្រមិនថយចុះឡើងហើយបានកើនឡើងទៀតផង។ ជា​មធ្យមនា​ឆ្នាំ​២០០៨ប្រមាណ៩០លានលានដុងនោះ រយៈពេល៣ឆ្នាំក្រោយ​មហាសន្និបាតលើក​ទី១១របស់បក្ស ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣គឺស្មើនឹង១២០​លានលានដុងក្នុង១ឆ្នាំ។ ដូច្នេះ​បានអះអាងថា ការប្តេជ្ញាចិត្តសំរេចគោលដៅ​សហ្សវត្ស។ ធនាគារពិភពលោក​បាន​អះអាងថា វៀតណាមជាចំណុចភ្លឺក្នុងការ​អនុវត្តគោលដៅសហ្សវត្ស ក្នុងនោះមាន​គោលដៅកាត់បន្ថយភាពក្រីក្រផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ