គេហទំព័រព័ត៌មាន Yahoo ជប៉ុន៖ វៀតណាមបានបង្កើតកិត្យានុភាពរបស់ខ្លួនក្នុងនាមជាប្រធានប្តូរវែនអាស៊ាន

(VOVWORLD) -  គេហទំព័រព័ត៌មាន Yahoo របស់ជប៉ុន នៅថ្ងៃទី ២៧ ខែមេសា បានចុះផ្សាយអត្ថបទមួយ ដោយវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVId-19 ហើយបានលើកឡើងថា វៀតណាមបានបង្កើតកិត្យនុភាពរបស់ខ្លួន ក្នុងនាមជាប្រធានប្តូរវែនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

អត្ថបទបានដកស្រង់លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ អនុវត្តន៍ដោយអង្គការស្ទាបស្ទង់មតិ YouGov របស់អង់គ្លេស បានបង្ហាញថា ប្រជាជនវៀតណាមរហូតដល់ទៅ ៩៣ ភាគរយ ពេលបានសួរអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺរាតត្បាត COVID-19 នៅវៀតណាម ដែលតែងតែមានចម្លើយតបថា ពួកគេពេញចិត្តនឹងវិធានការប្រឆាំងនឹងការរីករាលដាល COVID-19 ដោយរដ្ឋាភិបាលអនុវត្តន៍។ លទ្ធផលនេះឈរនៅជួរមុខតារាងប្រទេសដែលត្រូវបានស្ទង់មតិ។

អត្ថបទបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានប្តូរវែនអាស៊ាន។ វៀតណាមបានជំរុញការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូក ៣ (រួមមាន ចិន កូរ៉េខខាងត្បូង និងជប៉ុន) តាមរយៈប្រព័ន្ធវីដេអូ និងបានអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ ជាមួយនឹងសមិទ្ធិផលរបស់ខ្លួនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹង COVID-19 វៀតណាមបានរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ