ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន - ảnh 1
ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

          (VOV)_នាថ្ងៃទី២១មេសា ក្រុមការងារនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ
វៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការ លោក Nguyen Van Pha បាន
អនុវត្តការងារឃ្លាំមើល ស្ថានភាពអនុវត្តការងារបោះឆ្នោតសមាជិកសភា ​នីតិកាល
ទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅ
ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)។ នៅទីនេះ លោក Nguyen Van Pha បាន
ស្នើអោយខេត្ត Tra Vinh ត្រូវប្រមូលផ្តុំអនុវត្តការងារត្រួតពិនិត្យ​ ឃ្លាំមើលលើគ្រប់
ជ្រុងជ្រោយនៃការងារបោះឆ្នោត។ ទន្ទឹមនឹងនោះ ត្រូវបង្ក​លក្ខណះល្អបំផុតចំពោះ
បេក្ខជនជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បីចលនាការបោះឆ្នោតប្រព្រឹត្តទៅ
តាមច្បាប់។

          នាថ្ងៃនេះដែរ ក្រុមការងារឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការ​
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ដឹកនាំដោយលោក Phan Xuan Dung សមាជិក
​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទៅត្រួតពិនិត្យការងាររៀបចំបោះឆ្នោត
សមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Long (ភាគខាងត្បូងវៀតណាម)
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ