ចក្រភពអង់គ្លេសបដិសេធទទួលបន្ថែមកុមារពីជំរុំជនចំណាកស្រុក Calais
|
ចក្រភពអង់គ្លេសបដិសេធទទួលបន្ថែមកុមារពីជំរុំជនចំណាកស្រុក Calais (VNA) |
(VOVworld) – នាថ្ងៃទី ៣០ តុលា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យ
ដឹងថា៖ ប្រទេសនេះនឹងមិនទទួលបន្ថែមកុមារពីជំរុំជនចំណាកស្រុក Calais
នៅ បារាំងទេ។ ចាប់ពីខែតុលារហូតមកដល់ពេលនេះ អង់គ្លេសបានទទួល
កុមារចំនួន ២៧៤ នាក់ពីជំរុំជនចំណាកស្រុក Calais ភាគច្រើនគឺបណ្ដាកុមារ
ដែលមានសាច់ ញាតិកំពុងរស់នៅអង់គ្លេស។ មុននោះ នាថ្ងៃទី ២៩ តុលា
ប្រធានាធិបតីបារាំង លោក Francois Hollande បានស្នើរឲ្យអង់គ្លេសទទួល
បន្ថែមកុមារក្នុងចំណោម កុមារចំនួន ១៥០០ នាក់ដែលកំពុងភៀសខ្លួន
នៅជំរុំ Calais ដោយសារ បារាំង កំពុងលុបចោលជំរុំនេះ។ អ្នកនាំពាក្យខុទ្ទ
កាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យ ដឹងថា៖ អង់គ្លេសបានអនុវត្តដ៏
គ្រប់គ្រាន់កិច្ចសន្យារបស់ខ្លួនជាមួយបារាំង ក្នុងនោះ មានការទទួលកុមា
រចំណាកស្រុកដែលមានលក្ខ័ណសូមជ្រកកោន នៅអង់គ្លេសតាមកិច្ចព្រម
ព្រៀងទីក្រុង Dublin៕