ចក្រភពអង់គ្លេស និងយូនីសេហ្វជួយឧបត្ថម្ភបរិក្ខារពេទ្យមានតម្លៃ ៥០ ម៉ឺនផោន ដល់​វៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានអះអាងថា ឧបករណ៍វេជ្ជសាស្ត្រទាំងនេះបង្ហាញពីការគាំទ្ររយៈពេលវែង និងជាក់ស្តែងរបស់ចក្រភពអង់គ្លេសសម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតវៀតណាមនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត សំដៅជំនះពុះពារលើការលំបាកជាពិសេសគឺសុខាភិបាល។
ចក្រភពអង់គ្លេស និងយូនីសេហ្វជួយឧបត្ថម្ភបរិក្ខារពេទ្យមានតម្លៃ ៥០ ម៉ឺនផោន ដល់​វៀតណាម - ảnh 1បុគ្គលិករបស់អង្គការយូនីសេហ្វ ជាមួយនឹងបរិក្ខារពេទ្យ។ រូបថត៖ qdnd.vn

កាលពីថ្ងៃទី ២៩ខែធ្នូ ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយ និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានប្រគល់សម្ភារៈបរិក្ខារពេទ្យដែលមានតម្លៃ ៥០មឺនផោន ដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីជួយឧបត្ថម្ភការស្តារប្រព័ន្ធសុខាភិបាលឡើងវិញ។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានអះអាងថា ឧបករណ៍វេជ្ជសាស្ត្រទាំងនេះបង្ហាញពីការគាំទ្ររយៈពេលវែង និងជាក់ស្តែងរបស់ចក្រភពអង់គ្លេសសម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតវៀតណាមនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត សំដៅជំនះពុះពារលើការលំបាកជាពិសេសគឺសុខាភិបាល។ អង់គ្លេសសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលវៀតណាម ដើម្បីពង្រឹង និងជួយឧបត្ថម្ភដល់ការស្តារប្រព័ន្ធ និងសេវាសុខាភិបាលនៅវៀតណាមឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ