ចៅក្រមតុលាការកំពូលហ្វីលីពីនអំពាវនាវឲ្យតភ្ជាប់ឡើងវិញនូវសកម្មភាពយាមល្បាតរួមជាមួយអាមេរិកនៅសមុទ្រខាងកើត

ចៅក្រមតុលាការកំពូលហ្វីលីពីនអំពាវនាវឲ្យតភ្ជាប់ឡើងវិញនូវសកម្មភាពយាមល្បាតរួមជាមួយអាមេរិកនៅសមុទ្រខាងកើត - ảnh 1
ទាហានអាមេរិកនិងហ្វីលីពីនក្នុងសមយុទ្ធរួម "PHIBLEX ៣៣" កាលពីថ្ងៃទី១០ តុលា កន្លងទៅ (រូបថត៖EPA/TTXVN)

(VOVworld) - ប៉ុន្មានថ្ងៃក្រោយពីហ្វីលីពីនប្រកាសជាផ្លូវការថា នឹងផ្អាកការធ្វើ
សមយុទ្ធនិងយាមល្បាតរួមជាមួយអាមេរិកនៅសមុទ្រខាងកើតនោះ នាថ្ងៃទី១១
តុលា ចៅក្រមតុលាការកំពូលហ្វីលីពីនលោក Antonia Carpio បានអំពាវនាវឲ្យតភ្ជាប់
ឡើងវិញនូវសកម្មភាពពោលខាងលើដើម្បីការពារតំបន់ផ្ដាច់មុខសេដ្ឋកិច្ចរបស់
ហ្វីលីពីននៅតំបន់សមុទ្រដែលកំពុងមានជំលោះនេះ។ថ្លែងមតិនៅពិធីបិទបញ្ចប់
សមយុទ្ធរួមរវាងអាមេរិកនិងហ្វីលីពីនមានឈ្មោះ “PHIBLEX ៣៣” ដែលចាប់ផ្ដើម
នាថ្ងៃទី៤ តុលានោះ លោក Carpio ចាត់ទុកថា ប្រធានាធិបតីលោក Rodrigo Duterte
 គប្បីទទួលស្គាល់នូវ តួនាទីសំខាន់របស់អាមេរិកនៅសមុទ្រខាងកើត ហើយ
ចាំបាច់ត្រូវបន្តសកម្មភាព យាមល្បាតរួមរវាងប្រទេសទាំងពីរនៅតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ