ចៅក្រមតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh មានជំនួប ការងារនៅខេត្ត Bac Lieu

(VOVWORLD) -នាថ្ងៃទី៥ ខែមិនា លោក Nguyen Hoa Binh លេខាមជ្ឈិមបក្ស និងជា ចៅក្រមតុលាការប្រជាជនកំពូលវៀតណាម អញ្ជើញមានជំនួប ការងារជាមួយ កម្មាភិបាលសំខាន់ៗនៃតុលាការប្រជាជនទាំងពីរជាន់នៅខេត្ត Bac Lieu (ភាគខាងត្បូងវៀតណាម)។
ចៅក្រមតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh មានជំនួប ការងារនៅខេត្ត Bac Lieu - ảnh 1ចៅក្រមតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh 

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Hoa Binh បានវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធផលដែលតុលាការ ប្រជាជនទាំងពីរជាន់នៅ Bac Lieu ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ លោក Nguyen Hoa Binh ក៏សង្កត់ធ្ងន់ថា នាពេលខាងមុខ តុលាការ ប្រជាជនទាំងពីរជាន់នៅ Bac Lieu គប្បីបង្កើនការបណ្តុះបណ្តាលកម្មាភិបាល ក៏ដូចជា ធ្វើឲ្យបានល្អនូវភាពជាអ្នកដឹកនាំ ប្រមូលផ្តុំកម្លាំង លើកកំពស់គុណភាព ក្នុងការដោះស្រាយ និង ការងារកាត់ក្តីសំណុំរឿងគ្រប់ប្រភេទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ