ចៅក្រមអាមេរិកហ៊ុំព័ទ្ធច្បាប់ស្តីពីការហាមឃាត់ជនអន្តោប្រវេសន៍

(VOVWORLD) - នាថ្ងៃទី ៣០ សីហា ចៅក្រម Orlando នៃតុលាការសហរដ្ឋទីក្រុង San Antonio រដ្ឋ Texas បានចេញបទបញ្ជាបញ្ឈប់ជាបណ្តោះអាសន្នមួយផ្នែក ច្បាប់នៃរដ្ឋអំណាចរដ្ឋនេះដែលអនុញ្ញាតិឲ្យប៉ូលីសត្រួតពិនិត្យយន្តការអន្តោប្រវេសន៍របស់ជនចូលរួមចរាចរណ៍នៅមហាវិថីឬទីកន្លែងឈប់ចត។ 
ចៅក្រមអាមេរិកហ៊ុំព័ទ្ធច្បាប់ស្តីពីការហាមឃាត់ជនអន្តោប្រវេសន៍ - ảnh 1 ចៅក្រមអាមេរិកហ៊ុំព័ទ្ធច្បាប់ស្តីពីការហាមឃាត់ជនអន្តោប្រវេសន៍

(VOVworld) – នាថ្ងៃទី ៣០ សីហា ចៅក្រម Orlando នៃតុលាការសហរដ្ឋទីក្រុង San Antonio រដ្ឋ Texas បានចេញបទបញ្ជាបញ្ឈប់ជាបណ្តោះអាសន្នមួយផ្នែក ច្បាប់នៃរដ្ឋអំណាចរដ្ឋនេះដែលអនុញ្ញាតិឲ្យប៉ូលីសត្រួតពិនិត្យយន្តការអន្តោប្រវេសន៍របស់ជនចូលរួមចរាចរណ៍នៅមហាវិថីឬទីកន្លែងឈប់ចត។ នេះគឺជាមាត្រាមួយក្នុងក្រមច្បាប់ SB4 តម្រង់ទៅលើទីក្រុងដែលមានជនអន្តោប្រវេសន៍ជាច្រើន នាក់ ដែលគ្រោងនឹងចូលជាធរមានចាប់ថ្ងៃទី ១ កញ្ញា ខាងមុខ នឹងរឹងបន្តឹងការ កំណត់ចំពោះជនអន្តោប្រវេសន៍នៅទីនេះ។ ចៅក្រម Garcia បានលើកច្បាស់ ថា៖ មជ្ឈដ្ឋានសមត្ថកិច្ចតំបន់និងស្ថាប័នការពារច្បាប់បានផ្តល់ភ័ស្តុតាងជាច្រើន ដែលសរឲ្យឃើញថា៖ ក្រមច្បាប់ SB4 នឹងរិចរិលទំនុកចិត្តរបស់ប្រជាពលរដ្ឋ ធ្វើឲ្យសហគមន៍ប្រជាពលរដ្ឋដស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលបង្កឡើងហានិភ័យដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចក្នុងតំបន់និយាយដោយឡែកនិងរដ្ឋ   Texas និយាយរួម។ ច្បាប់នៃរដ្ឋ Texas អាចមិនស្របតាមរដ្ឋធម្មនុញ្ញ ទេ ប៉ុន្តែ នឹងបង្កើតឡើងបរិយាកាសមន្ទិលសង្ស័យក្នុងសង្គម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ