ចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការអនុវត្តនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុង Da Nang (នៃប្រទេសវៀតណាម) រដ្ឋសភា វៀតណាមបានរួមសហការជាមួយសហភាពអន្តរសភាពិភពលោក (IPU) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រារព្ធកិច្ចប្រជុំដើម្បីណែនាំនូវកញ្ចប់ឧបករណ៍វាយតម្លៃដោយខ្លួនឯងសម្រាប់សភានិងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDGs) រួមទាំងបទពិសោធន៍អន្តរជាតិ។
អគ្គលេខាធិការ IPU បានប្រគល់កញ្ជប់ឧបករណ៍ដែលបានបកប្រែទៅជាភាសាវៀតណាមជូនប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានអះអាងថា ក្នុងបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាមសុទ្ធតែបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងបញ្ហាសន្តិសុខសង្គមក៏ដូចជាបញ្ហាបរិស្ថាន ហេតុដូច្នេះ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន។ ទោះបីជា បច្ចុប្បន្ននេះ ប្រទេស វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសគឺការប្រើថា មពលស្អាត ហេតុដូច្នេះ រដ្ឋសភាវៀតណាមត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួននិងទាញ យកប្រយោជន៍នូវការគាំទ្រពីបណ្តាអង្គការអន្តរជាតិនិងមានយន្តការដើម្បីផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍។
នៅទីនេះ ជំនាញការរបស់ IPU លោក Alex Read បានសង្កត់ធ្ងន់ថា រដ្ឋ សភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញរាល់ការអនុវត្ត SDGs ដោយ “មិនទុក្ខឲ្យនរណាម្នាក់ត្រូវបោះបង់នៅខាងក្រៅឡើយ” ។ រីឯលោកស្រី Lesley Miller ប្រធានស្តីទីរបស់ UNDP ប្រចាំនៅវៀតណាមបានចាត់ទុក ថា វៀតណាមចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់សមាជិកសមាជិការ សភា សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងតួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះរាល់គោលដៅថ្នាក់ជាតិនេះ៕