ចេញផ្សាយផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ២០២០

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ប្រធាន គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកទើបនឹងបានចេញផ្សាយផែនការសកម្មភាពរបស់គណៈកម្មាធិការនេះក្នុងឆ្នាំ២០២០។
ចេញផ្សាយផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ២០២០ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលដោយកម្មវិធី E-Cabinet កាលពីថ្ងៃទី២៦មេសាឆ្នាំ២០១៩ (រូបថត៖ TTXVN) 

  តាមនោះ ក្នុង ត្រីមាសទី១ឆ្នាំ២០២០ គណៈកម្មាធិការនឹងសម្រេចបានការផ្ដល់មតិចំពោះគម្រោង ដំណោះស្រាយតភ្ជាប់ ចែករំលែកទិន្នន័យ រៀបចំរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឡើងវិញនៅតាមក្រសួង ស្ថាប័ន តំបន់ និងបញ្ជីឈ្មោះបណ្ដាមូលដ្ឋានគ្រឹះ ប្រើប្រាស់រួមនៃរដ្ឋាភិបាលអេឡិចត្រូនិក។ ក្នុងត្រីមាសទី២ សមាជិកនៃគណៈ កម្មាធិការនឹងផ្ដល់មតិចំពោះសេចក្ដីព្រាងសារាចរណ៍ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ហើយដល់ត្រីមាសទី៣ នឹងសម្រេចបានការផ្ដល់មតិចំពោះយុទ្ធសាស្ត្រ អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកដំណាក់កាលឆ្នាំ២០២១-២០២៥ ទិសដៅដល់ ឆ្នាំ២០៣០។

ចំពោះការកសាងមូលដ្ឋានគ្រឹះខាងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិកនិងប្រព័ន្ធព័ត៌មានដើម្បីផ្លាស់ប្ដូរថ្មីរបៀបធ្វើការ របៀបបម្រើ ប្រជាជននិងសហគ្រាស ក្នុងឆ្នាំ២០២០ គណៈកម្មាធិការនឹងសម្រេចការផ្ដល់មតិ អំពីការដាក់ឲ្យដំណើរការមូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជន លើកកម្រិតមូល ដ្ឋានទិន្នន័យស្ដីពីមធ្យោបាយចរាចរណ៍បម្រើដើម្បីបម្រើការតាក់តែងគោល នយោបាយ រៀបចំដីធ្លីនគរ ហើយកសាងមូលដ្ឋានទិន្នន័យអត្រានុកូលដ្ឋាន អេឡិចត្រូនិកទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ