ចេញផ្សាយផែនការ អនុវត្តន៍យ៉ាងគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh ទើប តែបានចុះហត្ថលេខាលើសេចក្ដីសម្រេចផ្ដល់សច្ចាប័នលើផែនការអនុវត្តន៍យ៉ាងគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP)។

តាមនោះ បណ្ដាក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាល គណៈ កម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹម មានភារកិច្ចដំណើរការផ្សព្វផ្សាយ ឃោសនាអំពីកិច្ចព្រមព្រៀង RCEP និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់មុខសញ្ញា នានា ជាពិសេសគឺមុខសញ្ញា ដែលអាចរងការប៉ះពាល់ដូចជាសហគមន៍ធុរកិច្ច សមា គមន៍អាជីពវិជ្ជាជីវៈ សហករណ៍ ស្ថាប័នគ្រប់គ្រងថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ព្រមទាំង រៀបចំវគ្គហ្វឹកហ្វឺន សិក្ខាសាលា កិច្ចសន្ទនាសំដៅលើកកំពស់ការយល់ដឹងអំពីខ្លឹមសារ ការសន្យា ក៏ដូចជាកិច្ចការចាំបាច់ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ពង្រឹងបណ្ដាញ បង្កើនសមត្ថភាព ហើយជំរុញខ្លាំងការងារផ្សព្វ ផ្សាយព័ត៌មាន ព្យាករណ៍អំពីទីផ្សារនាំចេញ នាំចូល ទីផ្សារក្នុងស្រុក របស់បណ្ដា ស្ថាប័នរដ្ឋដែលមានមុខងារផ្គត់ផ្គង់ព័ត៌មានអំពីពាណិជ្ជកម្ម វិនិយោគ; បង្កភាពងាយ ស្រួលសម្រាប់សហគ្រាសវៀតណាមក្នុងការរៀបចំ អនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មនៅ ក្នុងស្រុក និងការវិនិយោគនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ