ចំណាប់អារម្មណ៍វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ីបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក
|
ចំណាប់អារម្មណ៍វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ីបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក |
(VOVworld)-ប្រជាជនសាធារណរដ្ឋឆែករាប់រយនាក់រួមទាំងភ្ញៀវទេសចរបរទេស
បានមានឱកាសទស្សនាកម្មវិធីសិល្បៈដ៏វិសេសវិសាល និងរសជាតិម្ហូបអាហារ
របស់វៀតណាមនៅក្នុងពីធីបុណ្យ “ពិធីវប្បធម៌អាស៊ី-ពីចម្ងាយប៉ុន្តែនៅជិតស្និទ្ធ”
ដែលបានបើកនៅរដ្ឋធានី Praha នាថ្ងៃទី១៨មិថុនា។ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Truong Manh Son បានឲ្យដឹង
ថា សកម្មភាពនេះជួយឲ្យសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកមាន
ឱកាសខិតមកជិតជាមួយគ្នានិងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុង
ប្រទេសសាមី។
នៅក្នុងពិធីបុណ្យនេះ វៀតណាមបានឧទ្ទេសនាមទៅកាន់ប្រជាជនឆែកនិង
ភ្ញៀវទេសចលក្ខណៈវិសេសវិសាលនៃវប្បធម៌វៀតណាមតាមរយៈការសម្តែង
សិល្បៈ បង្ហាញមូដ និងឧទ្ទេសនាមនូវរសជាតិម្ហូបអាហារ។ លោក Lucas Hruda
និស្សិតឆែកម្នាក់បានឲ្យដឹងថា៖
“ខ្ញុំមិនសូវស្គាល់អំពីវៀតណាមនៅឡើយទេ ដូច្នេះនៅពេលដឹងថាមានពិធីបុណ្យ
នេះ ខ្ញុចង់មកដើម្បីសូមសាកល្បងនូវរសជាតិមុខម្ហូប Cha Gio និងគយគនអាវ
ផាយរបស់វៀតណាមដែលខ្ញុំបានលឺជាយូរមកហើយ ។ ខ្ញុំសង្ឃឹមថា នឹងបាន
ទស្សនាវៀតណាមផ្ទាល់ម្តង ដើម្បីឃើញច្បាស់អំពីប្រទេសវៀតណាមដែរ”៕