ចំណូលថវិការរដ្ឋសរុបរបស់វៀតណាមហួសកម្រិតគម្រោងក្នុងឆ្នាំ

(VOVworld) - ចំណូលថវិការរដ្ឋរបស់វៀតណាមក្រោយពី១១ខែ បានហួស១០០%
នៃគម្រោង ដោយមានចំនួនប្រាក់ទទួលបានជាង៧៨៩លានលានដុង។តាមព័ត៏
មានពីក្រសួងហិរញ្ញវត្ថុ នាថ្ងៃទី២ ធ្នូ ឲ្យដឹងថា ចំនួនប្រាក់ពោលខាងលើស្មើនឹង
១០០,៩%នៃគម្រោងឆ្នាំទាំងមូល។ក្នុងចំនួនប្រាក់នេះប្រាក់ទទួលបានពីសកម្មភាព
នាំចេញនាំចូលក្រោយពី១១ខែ ក៏បានហួស១០០%នៃគម្រោងដោយមានចំនួន
ប្រាក់សរុបគឺជាង១៥៤លានលានដុង។

ចំណូលថវិការរដ្ឋសរុបរបស់វៀតណាមហួសកម្រិតគម្រោងក្នុងឆ្នាំ - ảnh 1
ប្រាក់ទទួលបានពីសកម្មភាពនាំចេញនាំចូលក្រោយពី១១ខែគឺជាង១៥៤លានលានដុង


ស្ដីពីចំណាយថវិការ តូរលេខរបស់ផ្នែកហិរញ្ញវត្ថុបានឲ្យដឹងថា ចំនួនចំណាយស្មើ
នឹង៩២,៧%នៃគម្រោងឆ្នាំទាំងមូល។តាមនោះ ចំនួនចំណាយហួសកម្រិតថវការ
តាំងពីដើមឆ្នាំទៅបណ្ដាច់ខែវិច្ឆិកា គឺជិត១៤៤លានលានដុង ស្មើនឹង៦៤,៣% នៃ
គម្រោងចំណាយហួសកម្រិតដែលរដ្ឋសភាសម្រេចនាដើមឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ