ចិនកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូល SCO លើកទី ១៨

(VOVWORLD) -នាថ្ងៃទី ២៨ ឧសភា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជូនដឹងណឹងថា៖សន្និសីទកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) លើកទី ១៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ឧសភា នៅទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញជាអធិបតីក្នុងសន្និសីទនោះ។
ចិនកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូល SCO លើកទី ១៨ - ảnh 1 រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi 

នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Liu Kang បានឲ្យដឹងថា៖ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក  Sooronbay Jeenbekov និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នឹងបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិនចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ១០ មិថុនា។បន្ទាប់មក  ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ក៏បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅចិនផងដែរ។ ថ្នាក់ដឹកនាំទាំងនេះក៏នឹងចូលរួមសន្និសីទក្រុមប្រឹក្សាថ្នាក់ជាតិ SCO លើកទី ១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ