ចិនកំពុងតែអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១

(VOVWORLD) - ប្រទេសចិនកំពុងស្ថិតក្នុងក្របខ័ណ្ឌនៃការអនុវត្តកចិ្ចសន្យារបស់ខ្លួនក្នុងការទិញបរិមាណកសិផលដ៏ធំសម្បើមនិងមុខទំនិញរបស់សហរដ្ឋអាមេរិកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។
 ចិនកំពុងតែអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ - ảnh 1 តំណាងពាណិជ្ជកម្មអាមេរិកលោក Rober Lighthizer (រូបថត៖ AP)

នេះជាព័ត៌មានដែលត្រូវបានតំណាងពាណិជ្ជកម្មអាមេរិកលោក Rober Lighthizer នាំចេញក្នុងពេលបើកសវនាការនៅចំពោះមុខគណៈកម្មាធិការខាង ថវិកានៃសភាជាន់ទាបអាមេរិកកាលពីថ្ងៃទី ១៧ ខែមិថុនាស្តីពីរបៀបវារៈពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២០។

យោងតាមលោក Lighthizer បានឲ្យដឹងថា ប្រទេសចិនអះអាងនឹងសន្យាទិញទំនិញពីសហរដ្ឋអាមេរិក ហើយសន្ទស្សន៍នាបច្ចុប្បន្នបានបង្ហាញថាទីក្រុងប៉េកាំងនឹងឆ្លើយតបនឹងគោលដៅនោះ។ តំណាងពាណិជ្ជកម្មអាមេរិករូបនេះក៏បានបន្ថែមទៀតថារាល់ការទាក់ទងរវាងលោក Lighthizer និងដៃគូចិន នោះចិនបានបញ្ជាក់សារជាឡើងវិញអំពីការថែរក្សាកិច្ចព្រមព្រៀងទិញទំនិញផងដែរ។

យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ ប្រទេសចិនបានយល់ព្រមបង្កើនការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ ២០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ (ឆ្នាំ ២០២០-២០២១) ជាពិសេសផ្តោតលើផលិតផលកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ