ចិនគាំទ្រការនាំចេញសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំពោះស.ប.បកូរ៉េ

ចិនគាំទ្រការនាំចេញសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំពោះស.ប.បកូរ៉េ - ảnh 1
បេសកជនពិសេសចិនលោក Wu Daiwe និងសមភាគីកូរ៉េខាងត្បូងលោក Hwang Joon-kook នៅទីក្រុងសេអ៊ូលនាថ្ងៃទី២៨ កុម្ភៈ (រូបថត៖AFP)

(VOVworld) - ចិនបានសំដែងការស្រុះចិត្តគំនិតជាមួយកូរ៉េខាងត្បូងអំពីសារៈសំខាន់
នៃការអនុវត្តយ៉ាងពេញលេញនូវបទដាក់ទ័ណ្ឌកម្មរបស់អ.ស.បដែលទើបនឹងបាន
នាំចេញចំពោះស.ប.បក្រោយពីពេលប្រទេសនេះដំណើរការសាកល្បងនុយក្លេអ៊ែរ
ប៉ុន្មានខែមុននេះនិងការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្ទុកផ្កាយរណប នាពេលថ្មីៗ
នេះ។នាថ្ងៃទី២៨ កុម្ភៈ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួប
សន្ទនាជាមួយបេសកជនពិសេសចិនលោក Wu Daiwe នៅរដ្ឋធានីសេអ៊ូល បេសក
ជនពិសេសកូរ៉េខាងត្បូងអំពីសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Hwang
Joon-kook បានឲ្យដឹងថា ចិនបានឯកភាពជាមួយកូរ៉េខាងត្បូងថា ស.ប.បកូរ៉េមិន
មានការជ្រើសរើសផ្សេងណាក្រៅពីការផ្លាស់ប្ដូរ។រីឯខ្លួនវិញ លោក Wu Daiwe បាន
ឲ្យដឹងថា ចិនគាំទ្រការនាំចេញសេចក្ដីសំរេចចិត្តថ្មីរបស់ ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បចំពោះស.ប.បកូរ៉េ ព្រមទាំងអះអាងថា ភាគីទាក់ទិន នានាគប្បីសហប្រតិ
បតិ្តការដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ