ចិនគាំទ្រវិធីទាក់ទង ៥ ចំណុចក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ចិនគាំទ្រវិធីទាក់ទង ៥ ចំណុចក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ រួមមាន ការប្រតិបត្តិ តាមច្បាប់អន្តរជាតិ អនុវត្តដ៏ត្រឹមត្រូវផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) រក្សារស្ថិរភាពនៅមជ្ឈឹមបូព៌ារ លុបបំបាត់បទដាក់ទណ្ឌកម្មដោយឯក តោភាគី ប្រមូលផ្តុំទៅលើការសន្ទនានិងការពិគ្រោះយោបល់។ 
ចិនគាំទ្រវិធីទាក់ទង ៥ ចំណុចក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 ចិនគាំទ្រវិធីទាក់ទង ៥ ចំណុចក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

ចិនគាំទ្រវិធីទាក់ទង ៥ ចំណុចក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ រួមមាន ការប្រតិបត្តិ តាមច្បាប់អន្តរជាតិ អនុវត្តដ៏ត្រឹមត្រូវផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) រក្សារស្ថិរភាពនៅមជ្ឈឹមបូព៌ារ លុបបំបាត់បទដាក់ទណ្ឌកម្មដោយឯក តោភាគី ប្រមូលផ្តុំទៅលើការសន្ទនានិងការពិគ្រោះយោបល់។ រដ្ឋមន្ត្រីការ បរទេសចិន លោក Wang Yi បាននាំចេញការផ្តើមគំនិត ៥ ចំណុចនេះ នៅសន្និសីទកាសែតបន្ទាប់ពីការចរចាដំបូងថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងអ៊ីរ៉ង់និង ប្រទេសចូលរួមកិច្ចព្រមព្រៀតនុយក្លេអ៊ែរចំនួន ៥ (បារាំង រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស និងចិន) នៅទីក្រុង Vienna របស់អូទ្រីសគិតតាំងពីពេលអាមេរិកដកខ្លួន ចេញពី JCPOA។ តាមលោក Wang Yi ថា៖ ភាគីទាក់ទិននានាបានសន្យាបន្ត ប្រតិបត្តិនិងអនុវត្ត JCPOA  ដែលអ៊ីរ៉ង់និងក្រុម P៥+១ ប្រឆាំងជំទាស់បទដាក់ ទណ្ឌកម្មដោយឯកតោភាគីដែលរំលោភទៅលើច្បាប់អន្តរជាតិនិងការពារយន្តការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ នៅជំនួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ លោក Wang Yi  និងសមភាគីរុស្ស៊ី លោក Sergei Lavrov សុទ្ធតែសង្កត់ធ្ងន់ទៅ លើភាពចាំបាច់នៃការបន្តប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ការពារ ច្បាប់អន្តរជាតិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងឡាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ