ចិនគោរពវៀតណាមក្នុងការពង្រីកតួនាទីដ៏សំខាន់របស់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ

(VOVWORLD) - យោងតាមលោកឯកអគ្គរដ្ឋទូត Xiong Bo ចាប់តាំង ពីចិន និងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ (ក្នុងឆ្នាំ ២០០៨) ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងបក្ស ទាំងពីរនិងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសដៅប្រកបដោយភាពស្អាតស្អំនិងស្ថិរភាព។

ចិនគោរពវៀតណាមក្នុងការពង្រីកតួនាទីដ៏សំខាន់របស់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ - ảnh 1អ្នកយកព័ត៌មាន VOV និងឯកអគ្គរដ្ឋទូតចិនក្នុងសន្និសីទសារព័ត៌មាន។
(រូបថត៖ VOV5)
តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ប្រធានរដ្ឋនៃសាធារណៈ រដ្ឋសង្គមនិយម
វៀតណាម លោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមវេទិកា “ខ្សែក្រវាត់និងផ្លូវ” លើកទី ៣  នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានជួប ប្រាស្រ័យជាមួយអ្នកសារព័ត៍មាន ដើម្បីជូនដំណឹងនិងផ្លាស់ប្ដូរអំពីខ្លឹមសារទាក់ទិននឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមលោកឯកអគ្គរដ្ឋទូត Xiong Bo ចាប់តាំង ពីចិន និងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ (ក្នុងឆ្នាំ ២០០៨) ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងបក្ស ទាំងពីរនិងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសដៅប្រកបដោយភាពស្អាតស្អំនិងស្ថិរភាព។ ទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងត្រូវបានពង្រឹងជាបន្តបន្ទាប់។
ចិននិងវៀតណាម គឺជាប្រទេសសង្គមនិយមចំនួនពីរ ហើយក៏ជាប្រទេសកំពុង អភិវឌ្ឍន៍ និងសេដ្ឋកិច្ចទើបលេចចេញផងដែរ។ ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសចិនបាន រក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយវៀតណាមក៏ជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
ចំណុចសំខាន់ទីបីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាម លោកឯកអគ្គរដ្ឋទូតគឺការសម្របសម្រួល ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងចិនក្នុងកិច្ចការតំបន់ និងអន្តរជាតិរួម ដែលត្រូវបានពង្រឹងដោយឥត ឈប់ឈរ។ ចិនគោរពវៀតណាមក្នុងការពង្រីកតួនាទីសំខាន់ក្នុងកិច្ចការរួមក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងគាំទ្រវៀតណាមក្នុងការបន្តពង្រីកតួនាទីសំខាន់និងស្ថាបនា របស់ខ្លួនក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ