ចិនជំរុញទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌានិងអាហ្វ្រិកខាងត្បូង

(VOVworld) - ក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលលើកទី៦របស់ក្រុមប្រទេសមាន
ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងលើពិភពលោក (BRICS) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី១៥ដល់ទី១៧ កក្កដា នៅទីក្រុង Fortaleza ប្រទេសប្រេស៊ីល ប្រធានរដ្ឋចិនលោក Xi
Jinping បានមានជំនួបប្រាស្រ័យទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra
Modi និងប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma សំដៅពង្រឹងនិងបង្កើន
ទំនាក់ទំនងសហប្រតិបតិ្តការ។នៅជំនួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ភាគី
ទាំង២បានសង្កត់ធ្ងន់លើការខំប្រែងប្រែងសកម្មដោះស្រាយការខ្វែងគំនិតក៏ដូចជាការ
ស្វែងរកវិធានការមួយដ៏សមស្របសំរាប់បណ្ដាជំលោះអំពីព្រំដែនតាមរយៈជំនួបសន្ទនា។

ចិនជំរុញទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌានិងអាហ្វ្រិកខាងត្បូង - ảnh 1
ប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួបប្រាស្រ័យទ្វេភាគី
ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖TTXVN)


ទន្ទឹមនឹងនោះ​ភាគីទាំង២សំដែងគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការនិងបើក
ទូលាយការផ្លាស់ប្ដូរ ក្នុងបណ្ដាវិស័យដូចជា វប្បធម៏ អប់រំ សាសនា និងយុវជន ជំរុញ
ខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ចកម្មសេវាកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។ភាគីទាំង២បានសន្យាជំរុញស្មារតីសន្តិភាពក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាសហ
ប្រតិបតិ្តការក្នុងការដោះស្រាយការសាកល្បងនានាលើពិភពលោក។
ក្នុងពេលជាមួយគ្នានោះ នៅជំនួបប្រាស្រ័យជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង ថ្នាក់ដឹកនាំទាំង២រូបនេះ ក៏បានសំដែងគោលបំណងនាំទំនាក់ទំនងទ្វេភាគីឡើង
កំពស់ថ្មីក្នុងកាលៈទេសៈទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូងកំពុងឈរមុខ
ឱកាសអភិវឌ្ឍន៍ដ៏សំខាន់ដោយមានសក្ដានុភាពសហប្រតិបតិ្តការធំធេងក្នុងបណ្ដា
វិស័យថាមពល រ៉ែ កសិកម្ម កសាសហេដ្ឋារចនាសម្ព័ន្ធ អគ្គីសនីនុយគ្លែអែរ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ