ចិនជំរុញឲ្យចៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន

(VOVWORLD) - ចិនជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ កិច្ចសហប្រតិបត្តិការ គោរពយ៉ាងតឹងរឹងនូវច្បាប់អន្តរជាតិពាក់ព័ន្ធ ដូចជាអនុសញ្ញាស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ និងជៀសវាងរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ និងជៀស វាងគ្រោះថ្នាក់ដោយអចេតនា។ 
ចិនជំរុញឲ្យចៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន - ảnh 1តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang (រូបភាព៖ ក្រសួងការបរទេសចិន)

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការពិនិត្យឡើងវិញអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន នៅទីស្នាក់ការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាថ្ងៃទី ៣០ ខែឧសភា តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Geng Shuang បានឲ្យថា ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិបត្តិអ៊ុយក្រែន ចៀសវាងសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ ចៀសវាងកើតឡើងឧបទ្ទវហេតុដែលមិននឹកស្មាន។

លោក Geng Shuang បានលើកឡើងថា ទោះបីជាមានការព្រមាន និងការអំពាវនាវពីសហគមន៍អន្តរជាតិ រួមទាំងប្រទេសចិនក៏ដោយ ប្រតិបត្តិការយោធានៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya ក្នុងប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនៅតែបន្តកើតមាន ដែលបណ្តាលឱ្យមានការអាក់ខានម្តងហើយម្តងទៀតនៅក្នុងការផ្គត់ផ្គង់ថាមពល ធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធពាក់ព័ន្ធ និងបង្កើន ហានិភ័យយោធានៅក្នុងតំបន់។ ចិនជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់នូវគោលការណ៍ មនុស្សធម៌ កិច្ចសហប្រតិបត្តិការ គោរពយ៉ាងតឹងរឹងនូវច្បាប់អន្តរជាតិពាក់ព័ន្ធ ដូចជាអនុសញ្ញាស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ និងជៀសវាងរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ និងជៀសវាងគ្រោះថ្នាក់ដោយអចេតនា។ ចិននឹងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ