ចិនត្រៀមខ្លួនជាស្រេចបើកទូលាយទីផ្សារនាំចូលកសិផលវៀតណាម

ចិនត្រៀមខ្លួនជាស្រេចបើកទូលាយទីផ្សារនាំចូលកសិផលវៀតណាម - ảnh 1
ចិនត្រៀមខ្លួនជាស្រេចបើកទូលាយទីផ្សារនាំចូលកសិផលវៀតណាម

(VOV)_នេះគឺជាការអះអាងរបស់ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក 
Zhong Xun នៅក្នុងសន្និសីទកាសែត នាថ្ងៃទី១៨ កក្កដា នៅទីក្រុងហាណូយ​ ជូនដំ
ណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់​ឧបនាយករដ្ឋ
មន្ត្រីចិន លោក​ Zhang Gaoli ក៏ដូចជា ស្ថានភាព​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​វិនិយោគ រវាងវៀតណាមនិងចិន។ លោក Zhong Xun បានវាយ​តំលៃ​​ថា៖ ​ក្នុង
ប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​ទេសចរណ៍ វិនិ
យោគរវាងប្រទេសទាំងពីរ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នាំមកនូវ​ផលប្រយោជន៍ជាក់
ស្ដែងសំរាប់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ លោក​Zhong Xun ក៏បានសង្កត់ធ្ងន់ដែរ
ថា៖ សក្ដានុភាពសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរនៅ
ធំធេងណាស់ ហើយចិនត្រៀមខ្លួនជាស្រេច បើកទូលាយទីផ្សារនាំចូលកសិផលរបស់វៀតណាម ក៏ដូចជាផលិតផលផ្សេងៗទៀតដោយមាន​កម្លាំងប្រកួតប្រជែង
របស់វៀតណាម។ 

          ក៏នៅក្នុងសន្និសីទកាសែតនេះដែរ អនុប្រធានគណៈកម្មាធិការកែទម្រង់ និងអភិវឌ្ឍន៍ចិន លោក Hao Tai បានចាត់ទុកថា៖ វៀតណាមនិងចិន​ត្រូវតែបន្ត​ជំរុញ
​កិច្ចសហប្រតិបត្តិការកសាង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និង
កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ