ចំនួនករណីឆ្លងកូវីដ-១៩ថ្មីនៅវៀតណាមបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងទៅ

(VOVWORLD) - ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ជាង៩,៨លាននាក់ ក្នុងនោះករណីបានជាសះស្បើយសរុបមានចំនួនជិត៧,៨លាននាក់។

គិតចាប់ពីម៉ោង ៤រសៀល ថ្ងៃទី២ ដល់ម៉ោង៤រសៀល ថ្ងៃទី៣ ខែមេសា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ចំនួន ៥០,៧៣០ករណី (ថយចុះ១៤,៨៨៦ ករណីបើធៀបនឹងលើកមុន)។ ចាប់ពីម៉ោង៥ល្ងាចកន្លះថ្ងៃទី២ ដល់ម៉ោង៥ល្ងាចកន្លះថ្ងៃទី ៣ ខែមេសា បានកត់ត្រាករណីស្លាប់ចំនួន ៣៧ករណី។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ជាង៩,៨លាននាក់ ក្នុងនោះករណីបានជាសះស្បើយសរុបមានចំនួនជិត៧,៨លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ