ចិននិងជប៉ុនខំប្រឹងប្រែងស្ដាទំនាក់ទំនង
(VOVWORLD) /  
|
ចិននិងជប៉ុនខំប្រឹងប្រែងស្ដាទំនាក់ទំនង (vietnamnet.vn) |
Vovworld-នាថ្ងៃទី១០មករានៅទីក្រុង Osaka ជប៉ុន បានប្រព្រឹត្តទៅពិធីអំណរឆ្នាំថ្មី២០១៤ដោយមជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជប៉ុន-ចិន
(JCERTC) សហការជាមួយសមាគមមិត្តភាពជប៉ុន-ចិននៅ Osaka រៀបចំសំដៅពង្រឹងទំនាក់ទំនងរវាងជប៉ុននិងចិន។
ធ្វើអធិបតីពិធីប្រារព្ធព្រឹត្តិការណ៍នេះ នាយក JCERTC លោក Atsushi Murayama
បានអះអាងថា ដោយមិនអើពើដល់ភាពតានតឹងខាងនយោបាយរវាងប្រទេសទាំងពីរដែលទាក់ទិនដល់បញ្ហាការទូតមួយចំនួននោះ ប្រជាជននៃប្រទេសទាំងពី
រត្រូវមានរបៀបទាក់ទងថ្មីអំពីវប្បធម៍និងសេដ្ឋកិច្ច។ អគ្គកុងស៊ុលរងចិនប្រចាំនៅ
Osaka លោក yu Shuyuan បានចាត់ទុកថា ប្រទេសទាំងពីរត្រូវបន្ធូស្រាលភាពតាន
តឹងការទូតក្នុងពេលជំរុញវិធានការកសាងទំនុកទុកចិត្តនៅគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹង
នោះរួមវិភាគទានសំរាប់កំណើនសេដ្ឋកិច្ចរបស់ជប៉ុននិងចិន៕
-VOVWORLD