ចិននឹងបើកព្រំដែនយ៉ាងពេញលេញជាមួយហុងកុង និងម៉ាកាវចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ
(VOVWORLD) - យោងតាមការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវរបស់ចិន បទប្បញ្ញត្តិទាក់ទងនឹងការរឹតត្បិតដែលមានស្រាប់ និងការធ្វើតេស្ត រកមេរោគកូវីដ-១៩ ដោយចាប់បង្ខំសម្រាប់ប្រជាពលរដ្ឋមកពីតំបន់ទាំងពីរនេះ នឹងត្រូវ លុបចោលចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ។
អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង - ចិន។ (រូបថតឯកសារ៖ AFP/VNA) |
កាលពីថ្ងៃទី ៣ ខែកុម្ភៈ ប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញទាំង ស្រុងនូវការធ្វើដំណើរឆ្លងដែនរវាងចិនដីគោក ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ។ យោងតាមការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវរបស់ចិន បទប្បញ្ញត្តិទាក់ទងនឹងការរឹតត្បិតដែលមានស្រាប់ និងការធ្វើតេស្ត រកមេរោគកូវីដ-១៩ ដោយចាប់បង្ខំសម្រាប់ប្រជាពលរដ្ឋមកពីតំបន់ទាំងពីរនេះ នឹងត្រូវ លុបចោលចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៣ កុម្ភៈ ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានឲ្យដឹងថា ទីក្រុងហុងកុង ក៏នឹងលុបចោលការតម្រូវឲ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់មនុស្សទាំងអស់ ដែលមកហុងកុង រួមទាំងអ្នកដែលមិនមែនជាពលរដ្ឋនៃតំបន់នេះផងដែរ៕