ចិននិងរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី៣១ តុលា ដល់ ទី២ វិច្ចិកា នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានពិភាក្សាអំពីបញ្ហាជា ច្រើនជាមួយសមភាគីចិនលោក Li Keqiang ជាពិសេសអំពីបញ្ហាសេដ្ឋកិច្ច។
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (រូបថត៖ EPA/TTXVN) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១ វិច្ចិកា ក្រោយពីជំនួបថ្នាក់ នាយករដ្ឋមន្រ្តីរុស្ស៊ី-ចិនជាប្រចាំលើកទី២២នោះ នាយករដ្ឋមន្រ្តីលោក Medvedev បានសំដែងក្ដីសង្ឃឹមថា ទំហ៊ំពាណិជ្ជកម្មទ្វេភាគីរុស្ស៊ី-ចិននាពេល ខាងមុខនឹងឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិក។ រីឯខ្លួនវិញ នាយករដ្ឋ មន្រ្តីលោក Li Keqiang ឲ្យដឹងថា ភាគីទាំង២បានពិភាក្សាអំពីគំរោងការណ៍ខ្សែ បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅដល់ចិន ដែលជាខ្សែបំពង់បង្ហូរឧស្ម័នទី២រវាងប្រទេសទាំង២។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Dmitry Medvedev បានជួបសន្ទនា ជាមួយប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានរដ្ឋសភាចិនលោក Zhang Dejian ផងដែរ៕