ចិននិងសហភាពអឺរ៉ុបដាក់ចេញគោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោគនៅចុងឆ្នាំនេះ

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងនៅថ្ងៃទី ៣០ ខែសីហាថាចិននិងសហភាពអឺរ៉ុប (EU) អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោគនៅចុងឆ្នាំនេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (IFRI) រៀបចំឡើង នៅទីក្រុងប៉ារីស (បារាំង) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនិងចិនមានភារកិច្ច ដោយជំរុញឲ្យពិភពលោកប្រកបដោយស្ថិរភាពជាង តាមរយៈកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរបាននិងកំពុងចរចាអស់រយៈពេលពីរបីឆ្នាំមកហើយ។ ហេតុដូច្នេះ ភាគីទាំងពីរមានទំនួលខុសត្រូវ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ