ចិននិងអ៊ីតាលីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការកសាងគម្រោង “ខ្សែក្រវ៉ាត់ -ផ្លូវ“

(VOVWORLD) - នាថ្ងៃទី ២៣ ខែមីនា យោងតាមទីភ្នាក់ងារស៊ីនហួ នៅទីក្រុង Romeប្រធានរដ្ឋចិន លោក Xi Jinping បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក  Giuseppe Conte។
ចិននិងអ៊ីតាលីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការកសាងគម្រោង “ខ្សែក្រវ៉ាត់ -ផ្លូវ“ - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីតាលី លោក  Giuseppe Conte

លោក Xi Jinping បានសង្កត់ធ្ងន់ថាប្រទេសចិនមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយអ៊ីតាលី ព្រមទាំងពង្រឹងការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលមានផលប្រយោជន៍ជាគន្លឺះ។ លោក Xi Jinping ក៏បានអះអាងថាប្រទេសចិនមានបំណងចូលរួមជាមួយអ៊ីតាលីក្នុងការពង្រឹងទំនាក់ទំនងនិងសម្របសម្រួល លើបញ្ហាសំខាន់ៗដូចជាអភិបាលកិច្ចពិភពលោកការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ បណ្តាបញ្ហារបស់ អ.ស.ប និងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងជម្រុញសេរីភាវូបនីយកម្ម និង សម្របសម្រួលខាងពាណិជ្ជកម្ម វិនិយោគនិងរួមគ្នាការពារពហុភាគីនិយម។

រីឯខ្លួន លោក Giuseppe Conte វិញបានសម្តែងក្តីសប្បាយរីករាយនៅពេលដែល ចូលរួមជាមួយប្រទេសចិនក្នុងការកសាងគម្រោង "ខ្សែក្រវ៉ាត់-ផ្លូវ" ដោយសំដែងនូវក្តីជឿជាក់ថា ប្រការនេះមានអត្ថប្រយោជន៍សម្រាប់ការលើកកម្ពស់សក្តានុពលពេញលេញនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Conte ក៏បានអះអាងថាអ៊ីតាលីបន្តគាំទ្រដល់ពហុភាគីនិយមនិងពាណិជ្ជកម្មសេរីដោយមានបំណងរួមចំណែកក្នុងការជំរុញទំនាក់ទំនងចិន - សហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ