ចិននិងអាមេរិកបានចាប់ផ្តើមការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច (S&ED) ប្រចាំឆ្នាំលើកទី ៦
|
ចិននិងអាមេរិកបានចាប់ផ្តើមការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច (S&ED) ប្រចាំឆ្នាំលើកទី ៦
(Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា ចិននិងអាមេរិកបានចាប់ផ្តើមការសន្ទនាយុទ្ធសាស្ត្រ
និងសេដ្ឋកិច្ច (S&ED) ប្រចាំឆ្នាំលើកទី ៦ និងការពិគ្រោះយោបល់ជាន់ខ្ពស់អំពីការជួប ប្រាស្រ័យប្រជាជន (CPE) លើកទី ៥ នៅរដ្ឋធានី ប៉េកាំង។ ការសន្ទនាយុទ្ធសាស្ត្រឆ្នាំ នេះប្រមូលផ្តុំទៅលើការពិភាក្សាអំពីគោលនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេស
ក្នុងនោះ មានបំរ៉ែបំរួលរបស់អាកាសធាតុ វិទ្យាសាស្ត្រនិងកំណែទម្រង់បណ្ដាកំលាំង
រក្សាសន្តិភាពនៃ អ.ស.ប. ជាដើម។ ការសន្ទនាសេដ្ឋកិច្ចលើកនេះនឹងសង្កត់ធ្ងន់នៅ
បញ្ហាម៉ក្រូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងបណ្ដាយន្តការ
អន្តរជាតិ។ ក្នុងពេលនោះ CPE នឹងប្រមូលផ្តុំទៅលើការចង់សម្ព័ន្ធជតិស្និតជាងទៀត រវាងយុវជននៃប្រទេសទាំង ២ ជាពិសេសគឺកម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំ។ នាថ្ងៃដ៏ដែលនៅវ៉ាស៊ីតោម ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាង
ថា៖ វ៉ាស៊ីនតោនសន្យាកសាងទំនាក់ទំនងថ្មីជាមួយប៉េកាំងនិងដោះស្រាយរាល់ការខ្វែង គំនិតដោយឈរលើស្មារតីស្ថាបនា៕