ចិននិងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី
|
ចិននិងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang
និងសមភាគីឥណ្ឌាលោក Narenda Modi បានពិភាគ្សាអំពីទំនាក់ទំនង
ទ្វេភាគីក៏ ដូចជាអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបនៅខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ ដែល
កំពុងប្រព្រឹត្តទៅនៅម៉ាឡេស៊ីនោះ លោក Li Keqiang បានចាត់ទុកថា៖
ចិននិងឥណ្ឌាមានផលប្រយោជន៍រួម ព្រមទាំងលើកច្បាស់ថា៖ ការ
ជំរុញជំនឿជាក់និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរនឹងនាំ
មកនូវផលប្រយោជន៍មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះទេថែម
ទាំងរួមចំណែកក្នុងសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ី
និងលើពិភពលោកទៀតផង។ នាថ្ងៃដដែល ក្រសួងនគរបាលចិន
និងក្រសួងមហាផ្ទៃឥណ្ឌាបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុង
ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្មផងដែរ៕