ចិននិងឥណ្ឌាពិនិត្យបង្កើតខ្សែទូរសព្ទ hotlines យោធា
(VOVWORLD) /  
|
ចិននិងឥណ្ឌាពិនិត្យបង្កើតខ្សែទូរសព្ទ hotlines យោធា (irna.com) |
Vovworld-ចិននិងឥណ្ឌាទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិនិត្យ
បង្កើតខ្សែទូរសព្ទ hotlines មួយរវាងបណ្ដាបញ្ជាការដ្ឋានកំលាំងប្រដាប់អាវុធនៃ
ប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីតកាសែតនាថ្ងៃទី៣១តុលាអ្នកនាំពាក្យ
ក្រសួងការពារជាតិចិនលោក Quanvu Pingyang បានឲ្យដឹងថា កំលាំងប្រដាប់អាវុធចិននិងឥណ្ឌានឹងរួមខំប្រឹងប្រែងសំដៅធានាសន្តិភាពនិងស្ថិរភាពនៅដំបន់ព្រំដែនតាមការកំណត់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារព្រំដែនដែល
ទើបនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រី
ឥណ្ឌា Manmohan Singh នាសប្ដាហ៍មុន។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបាន
សង្កត់ធ្ងន់ថា កងទ័ពចិនត្រៀមខ្លួនជាស្រេចរួមជាមួយឥណ្ឌាបង្កើនទំនុកទុកចិត្តសហប្រតិបត្តិការរក្សាសន្តិភាពនិងស្ថិរភាពនៅដំបន់នេះ៕
-VOVWORLD