ចំនួនជនរងគ្រោះក្នុងបណ្ដាការវាយប្រហារភេវរកម្មជាបន្តបន្តាប់នៅអ៊ីរ៉ាក់កើនឡើង

(VOVworld) – ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ឲ្យដឹងថា៖ មនុស្សយ៉ាងតិចបំផុតចំនួន ៥៨ នាក់
ត្រូវស្លាប់និង ១៨៧​ នាក់ រងរបួស ក្នុងបណ្ដាការវាយប្រហារដោយគ្រាប់បែកភេវរកម្ម
ជាបន្តបន្ទាប់នៅរដ្ឋធានី Baghda។ បណ្ដាការវាយប្រហារនេះគឺ តម្រង់ទៅលើជនឥស្លាម
Shiite នៅប្រទេសនេះ។ នាបច្ចុប្បន្ន គ្មាន អង្គការឬបុគ្គលណាមួយទទួលខុសត្រូវដំណើរ
ការវាយប្រហារដ៏សារហាវពោលខាងលើ ឡើយ។​ ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានចាត់
ទុកថា៖ ក្រុមជនឥស្លាម ប្រដាប់អាវុធ Sunni ដែលមានទំនាក់ទំនងជាមួយអង្គការភេវរកម្ម
Al Qaeda នៅ អ៊ីរ៉ាក់ ឈរនៅខាងក្រោយបណ្ដាការវាយប្រហារបង្ហូឈាមនេះ។ ក្នុងរយៈ
ពេល ២ ខែ កន្លងមក ស្ថានភាពអំពើហឹង្សាបានធ្វើឲ្យមនុស្សចំនួនជិត ១ ពាន់នាក់
នៅអ៊ីរ៉ាក់។ សាធារណៈមតិអន្តរជាតិសម្តែងនូវការព្រួយបារម្មហ៍ចំពោះការដែលអ៊ីរ៉ាក់
អាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលរវាងបណ្ដាភាកី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ