ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង


ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង - ảnh 1
ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កុម្ភៈ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសនេះ
អាច ទាក់ទងជាមួយចំនួនប្រាក់ដែលមានតំលៃជាង ១០០ ពាន់លានដុល្លា
អាមេរិក ដែលត្រូវបានបង្កកនៅឯបរទេសបន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ប្រវត្តិសាស្ត្រដែល Tehran ទទួលបានជាមួយមហាអំណាចចំនួន ៦ ចូលជាធរ
មានពីថ្ងៃទី ១៦ មករា កន្លងទៅ។ ចំនួនប្រាក់លក់ប្រេងឆៅរបស់អ៊ីរ៉ង់ត្រូវបាន
បង្កកនៅ បណ្ដាធនាគារនៅចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងទួរគី គិតតាំងពី
ពេលអាមេរិក និងលោកខាងលិចបង្កើនបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់
ពីឆ្នាំ ២០១២ មក។ ដើម្បីបង្វិលចំនួនប្រាក់ពោលខាងលើមកប្រទេសវិញអ៊ីរ៉ង់
ត្រូវប្រើ ប្រាស់បណ្ដាធនាគារអន្តរជាតិ។ នាប្ចុប្បន្ន អ៊ីរ៉ង់មានធនាគារចំនួន ៩
អាចទាក់ទង ជាមួយប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់
លោក Mohammad Baqer Nobakht បានឲ្យដឹងថា៖ រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់
បង្វិលចំនួន ប្រាក់នោះត្រឡប់មកប្រទេសវិញឡើយ Tehran អាចប្រើប្រាស់
ចំនួនប្រាក់នេះដើម្បី ទិញទំនិញ ឬ ធ្វើការវិនិយោគ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ