ចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់៖ វៀតណាមមាន​ចំនួន​ប្រជាជនជិត ១០០ លាននាក់

(VOVWORLD) - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហាណូយ មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) បានរៀបចំពិធីរំលឹកទិវាពិភពលោកមានចំនួនប្រជាជនចំនួន ៨ ពាន់លាននាក់។
ចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់៖ វៀតណាមមាន​ចំនួន​ប្រជាជនជិត ១០០ លាននាក់ - ảnh 1លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម

យោងតាមរបាយការណ៍យថាទស្សន៍ចំនូនប្រជាជនពិភពលោកឆ្នាំ ២០២២ របស់នាយកដ្ឋានសេដ្ឋកិច្ច និងសង្កមកិច្ច នៃអង្គការសហប្រជាជាតិ ចេញផ្សាយនាថ្ងៃទី ១៥ ខែវិច្ឆិកាបានឲ្យដឹងថា ចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ “ទោះបីជាមានបញ្ហាប្រឈមជាច្រើននៅខាងមុខក៏ដោយ ប៉ុន្តែរឿងរ៉ាវក្រោយតួរលេខចំនួនប្រជាជន ៨ លាននាក់ គឺជារឿងរ៉ាវអំពីភាពជោគជ៏យ។ យើងបានកាត់បន្ថយភាពក្រីក្រ ហើយសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើបញ្ហាសង្គម។ យើងកំពុងមានចំនួនប្រជាជនយ៉ាងច្រើនកុះករជាងពេលណាៗទាំងអស់ ព្រោះថាអាយុប្រជាជនបានកើនឡើង ហើយអត្រាមរណភាពមាតា និងទារកត្រូវបានកាត់បន្ថយផងដែរ”។

រីឯលោក Pham Hoai Nam ប្រធាននាយកដ្ឋានស្ថិតិចំនួនប្រជាជន អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា៖ “តាមការព្យាករណ៍ នៅវៀតណាម នាពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ១០០ លាននាក់។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៥ ដែលមានសក្ដានុពលអំពីកម្លាំងពលករ។ នេះជាឱកាសផង និងជាបញ្ហាប្រឈមផង។ ចំនួនប្រជាជនកំពុងមានវ័យចាស់ កម្លាំងពលករកំពុងថយចុះ។ ដូច្នេះ វៀតណាមត្រូវផ្ដោតលើគោលនយោបាយម៉ាក្រូ ជាពិសេសគឺគោលនយោបាយចំនួនប្រជាជន។ នេះគឺជាបញ្ហាមួយសម្រាប់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ