ចំនួនភ្ញៀវអន្តរជាតិដែលមកទស្សនាអង្គរវត្ត (ប្រទេសកម្ពុជា) បានធ្លាក់ចុះ
(VOVWORLD) - ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជានៅតែបន្តធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ជាច្រើននៅទីនេះ កំពុងតែប្រឈមមុខនឹងការលំបាកជាច្រើន។
ប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជា (រូបថត៖ AFP/TTXVN) |
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក សម្រេចបាន ១,៥៥ លាននាក់ក្នុងរយៈពេល ៨ ខែដើម ឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះ ១១ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ប្រធានសមាគមមគ្គុទេ្ទសក៍ទួរទេសចរណ៍ប្រាសាទអង្គរវត្ត លោកខៀវធី បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាបក្នុងរយៈពេលដូចពោលខាងលើនេះអាចបានថយចុះពី ១៥ ទៅ ២០% ៕