ចំនួនមនុស្សបាត់ខ្លួន ក្រោយការរអិលបាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី បានកើនឡើងដល់ជាង ៤០ នាក់
(VOVWORLD) - មនុស្សកាន់តែច្រើនឡើងបានរាយការណ៍អំពីការដែលសាច់ញាតិរបស់ខ្លួនបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនៅស្រុក Bone Bolango ។
ការបាក់ដីបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយក្នុងស្រុក Bone Bolango ខេត្ត Gorontalo (ប្រទេសឥណ្ឌូនេស៊ី)។ ប្រភព៖ Al Jazeera |
នាថ្ងៃទី ៨ ខែកក្កដា កងកម្លាំងជួយសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា ចំនួនមនុស្សបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់នៅឯអណ្តូងរ៉ែមាសនៅខេត្ត Gorontalo របស់ប្រទេសនេះបានកើនឡើងដល់ ៤៦ នាក់។ ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត Gorontalo លោក Heriyanto បានឲ្យដឹងថា មនុស្សកាន់តែច្រើនឡើងបានរាយការណ៍អំពីការដែលសាច់ញាតិរបស់ខ្លួនបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនៅស្រុក Bone Bolango ។ ជនរងគ្រោះរួមមានកម្មករអណ្ដូងរ៉ែ និងអ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងខណៈពួកគេកំពុងសម្រាកនៅក្នុងជំរំ។
គ្រោះមហន្តរាយបានកើតឡើងចំពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី៦ ខែកក្កដា។ អាជ្ញាធរបានបញ្ជូនក្រុមសង្គ្រោះមនុស្សចំនួន២៣០នាក់ទៅកាន់កន្លែងដែលមានជនរងគ្រោះជាច្រើនបានជាប់គាំង។ ទោះជាយ៉ាងណាក៏ភ្លៀងធ្លាក់ខ្លាំងបង្កការលំបាកក្នុងការចូលទៅដល់តំបន់បាក់ដី៕