ចំនួនអ្នកស្លាប់ដោយជំងឺអេបូឡាឡើងដល់៤.៥០០នាក់

ចំនួនអ្នកស្លាប់ដោយជំងឺអេបូឡាឡើងដល់៤.៥០០នាក់ - ảnh 1
ចំនួនអ្នកស្លាប់ដោយជំងឺអេបូឡាឡើងដល់៤.៥០០នាក់
(រូបថតៈAFP/TTXVN )

(VOVworld)-នាថ្ងៃទី១៥តុលា អង្គការសុខភាពពិភពលោក(WHO) បានប្រកាស
របាយ​ ការណ៍ឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៤.៥០០នាក់
ត្រូវ ស្លាប់ ដោយអាសន្នរោគអេបូឡា។​WHO បានបែងចែកប្រទេស ចំនួន៧
ដែលកំពុងរងឥទ្ធិពលដោយជំងឺនេះទៅជា២ក្រុម។ ក្រុមទី១រួមមាន ប្រទេស
Guine, Liberia និង Sierra Leone។ ក្រុមទី២រួមមាន Nigeria, Senegal, អេស្ប៉ាញនិង
អាមេរិក។

        ក្នុងថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានអំពាវនាវឲ្យសហគមន៍
 អន្តរជាតិ បើកទូលាយក្របខ័ណ្ឌនៃការជួយឧបត្ថម្ភបណ្តាប្រទេសដែលកំពុង
ត្រូវវីរុស អេបូឡាវាយប្រហាយ៉ាងឆាប់ៗ។ សេចក្តីប្រកាសក៏បានអំពាវនាវប្រ
ទេសទាំង​អស់ជាសមាជិក និងអង្គការពហុភាគី បើកទូលាយការផ្គត់ផ្គង់ប្រ
ភពកម្លាំង ព្រមទាំងអំពាវនាវឲ្យបង្កើតបន្ទប់ធ្វើបទពិសោធន៍ចល័ត បណ្តុះ
បណ្តាលភ្នាក់ងារ សុខាភិបាល ក៏ដូចជាសំភារៈការពារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ