ចំនួនអ្នក​ស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គី ក្នុង​ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) -   កាសែត Global New Light របស់មីយ៉ាន់ម៉ានាថ្ងៃទី ១៥ ខៃកញ្ញា បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃទី ១៣ ខែកញ្ញា ទឹកជំនន់បន្ទាប់ពីព្យុះទីហ្វុង យ៉ាហ្គី បានឆក់យកជីវិតមនុស្សចំនួន ៧៤ នាក់ហើយមនុស្ស ៨៩ នាក់នៅតែបាត់ខ្លួន។ 
ចំនួនអ្នក​ស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គី ក្នុង​ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង - ảnh 1កម្លាំងជួយសង្គ្រោះ បានជម្លៀសប្រជាជនចេញពីតំបន់ជន់លិចក្នុងទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

តួលេខនេះ ច្រើនជាងសេចក្តីប្រកាសកាលពីមុនរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលថាមនុស្ស៣៣នាក់បានស្លាប់ដោយសារព្យុះទីហ្វុង យ៉ាហ្គី។ លើសពីនេះ មនុស្សជាង ២៣៥.០០០ នាក់បានបាត់បង់ផ្ទះសម្បែង ដោយសារព្យុះទីហ្វុងយ៉ាហ្គី។

ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុងនេះបានបោកបក់លើតំបន់នេះ កាលពីចុងសប្តាហ៍មុន។ បច្ចុប្បន្ននេះ ការងាររុករក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជាបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ