ចិនបើក​ឲ្យ​ដំណើរ​ការខ្សែ​រថភ្លើងល្បឿនលឿនដំបូងគេទៅកាន់ព្រំដែនវៀតណាម-ចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ខ្សែរថភ្លើងពីទីក្រុង FangchengGang ទៅកាន់ទីក្រុង Dongxing ក្នុងតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi ប្រទេសចិន ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានបើកដំណើរការជាផ្លូវការ។

ខ្សែរថភ្លើងនេះ ចាប់ផ្តើមពីស្ថានីយ៍ Fangchenggang ខាងជើង ហើយបញ្ចប់នៅស្ថានីយ៍ Dongxing  ដែលទើបសាងសង់ថ្មី ដោយមានប្រវែងសរុប ៤៧ គីឡូម៉ែត្រ ល្បឿន២០០គីឡូម៉ែត្រ/ម៉ោង។ នេះជាខ្សែរថភ្លើងល្បឿនលឿនដំបូងគេរបស់ចិនដែលតភ្ជាប់ផ្ទាល់ទៅព្រំដែនវៀតណាម-ចិន។ នៅពេលដាក់ឱ្យដំណើរការ ខ្សែរថភ្លើងនេះបានកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុង FangchengGang និង Dongxing ពី ៦០ នាទីមកត្រឹម ២០ នាទី ហើយភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនជាមួយវៀតណាម ទៅកាន់បណ្តាញផ្លូវដែកដែលមានបណ្តោយ ៤២.០០០ គីឡូម៉ែត្ររបស់ប្រទេសចិន។

ចិនបើក​ឲ្យ​ដំណើរ​ការខ្សែ​រថភ្លើងល្បឿនលឿនដំបូងគេទៅកាន់ព្រំដែនវៀតណាម-ចិន - ảnh 1រូបភាពនៃរថភ្លើងល្បឿនលឿននៅលើខ្សែរថភ្លើង Fangchenggang - Dongxing នៅលើ CCTV ។ រូបថត៖ VOV-Beijing

ក្នុងដំណាក់កាលដំបូង ទីភ្នាក់ងារផ្លូវដែកចិននឹងរៀបចំរថភ្លើងដឹកអ្នកដំណើរចំនួន ៦ខ្សែក្នុងមួយថ្ងៃ។ ពេលវេលាលឿនបំផុតដើម្បីចេញពីស្ថានីយ៍ Dongxing ទៅស្ថានីយ៍ Fangchenggang ខាងជើង និងស្ថានីយ៍ Nanning ខាងកើត គឺ ១៩ នាទី និង ៧៣ នាទី។ នាពេលអនាគត ចំនួនរថភ្លើងនឹងត្រូវបានកែសម្រួលដោយផ្អែកលើតម្រូវការចរាចរណ៍របស់អ្នកដំណើរ។

ទិន្នន័យរបស់ចិនបង្ហាញថា គិតត្រឹមថ្ងៃទី ២០ ខែធ្នូ មានប្រជាជនជាង ៥ លាននាក់ និងរថយន្តចេញចូលព្រំដែនជាង ១៩៩.០០០ គ្រឿង និងទំនិញជាង ១,៤ លានតោនបានដឹកជញ្ជូនតាមច្រកព្រំដែន DongXing ក្នុងឆ្នាំនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ