ចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយកុងហ្គូ

(VOV)_នាថ្ងៃទី ២៩ មិនា ប្រធានរដ្ឋចិន លោក Xi Jinping បានទៅកាន់​ទីក្រុង​
Brazzaville ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ថ្នាក់រដ្ឋ ក្នុងរយះពេល២ថ្ងៃ នៅ​សាធារណះរដ្ឋកុងហ្គូ។ នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ 
លោ Denis Sassou Nguesso ប្រធានរដ្ឋចិន ​Xi Jinping បានសម្ដែង​ការគាំទ្រ​ខ្លាំងក្លា 
និងការសន្យា​រក្សារ ទំនាក់ទំនងមិត្តភាពទ្វេភាគី ជាមួយសាធារណះរដ្ឋ​កុងហ្គូ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង
ប្រទេសទាំងពីរ នាឆ្នាំ ២០១៤ ​ ប្រធានរដ្ឋចិន ​ Xi Jinping បានសម្ដែង​គោលបំណង ថា÷ ភាគីទាំងពីរនឹងមានបណ្ដាការខំប្រឹងប្រែងរួម ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំ
នង និងការយល់ដឹង​គ្នាទៅវិញទៅមក សំដៅនាំទំានក់ទំនង ដៃគូ ​សហប្រតិបត្តិ
ការ លើគ្រប់វិស័យ ឡើងកំពស់ថ្មី។ រីឯ ប្រធានាធិបតីកុងហ្គូ Denis Sassou Nguesso 
ក៏បានវាយ តំលៃខ្ពស់ បណ្ដាការរីកចំរើន ក្នុងទំនាក់ទំនាក់​ទំនង​ទ្វេ​ភាគី​ និងបណ្ដា លទ្ធផលដែលទទួលបាន លើច្រើនវិស័យ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋចិន ​Xi
 Jinping និង ប្រធានាធិបតីកុងហ្គូ Denis Sassou Nguesso បានចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងចំនួន ១១ មានតំលៃជាប្រាក់រាប់​លាន​ដុល្លារ​អាមេរិក ​លើវិស័យ​ជាច្រើន ÷ ធនាគារ ទូរគមនាគមន៍…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ