ចិនបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូធម្មជាតិជាមួយបណ្តាប្រទេសឈូងសមុទ្រពែក្ស

(VOVWORLD) - កាលពីថ្ងៃទី៩ ខែធ្នូ ប្រធានរដ្ឋចិនលោក Xi Jinping បានប្រកាសថា ទីក្រុង ប៉េកាំង និងបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) គឺជាដៃគូសហប្រតិបត្តិការធម្មជាតិ។ 

ចិនបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូធម្មជាតិជាមួយបណ្តាប្រទេសឈូងសមុទ្រពែក្ស - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping និងមេដឹកនាំបណ្ដាប្រទេស GCC។ (រូបថត៖ Xinhua)
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលចិន-GCC ដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត លោកប្រធានរដ្ឋ Xi Jinping បានអំពាវនាវឱ្យភាគីទាំងពីរក្លាយជាដៃគូដើម្បីជំរុញសាមគ្គីភាព ការអភិវឌ្ឍ និង សន្តិសុខ។ លោកបានស្នើឡើងវិស័យសហប្រតិបត្តិការស្នូលចំនួន ៥ ក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខ រួមមានថាមពល ហិរញ្ញវត្ថុ និងការវិនិយោគ នវានុវត្តន៍ និងបច្ចេក វិទ្យាថ្មីៗ ក៏ដូចជាអវកាស ភាសា និងវប្បធម៌។
តាមការគ្រោងទុក មេដឹកនាំចិននឹងចូលរួមកិច្ចពិភាក្សាបន្ថែមទៀតនៅពេល ក្រោយ ជាមួយមេដឹកនាំនៃបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់នៅទូទាំងតំបន់ឈូងសមុទ្រ ពែក្ស និង Levant (រួមទាំងប្រទេសលីបង់ ស៊ីរី ហ្ស៊កដានី អ៊ីស្រាអែល និងតំបន់ទឹកដី ប៉ាឡេស្ទីន) និងអាហ្វ្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ