ចិនបញ្ជាក់សាជាថ្មីនូវអាទិភាពលើទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

(VOVWORLD) - ក្រសួងការបរទេសចិននៅរសៀលថ្ងៃទី ១៣ ខែកញ្ញានេះបានបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀត ណាម នៅពេលនិយាយអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី មកកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះ។ 
ចិនបញ្ជាក់សាជាថ្មីនូវអាទិភាពលើទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ VOV)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន ( Zhao Lijian ) បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែដាក់ទំនាក់ទំនងចិន-វៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូត អ្នកជិតខាង ហើយត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍ប្រកប ដោយតម្លាភាព រឹងមាំ ស្ថិរភាព គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមជាស្រេចសហការជាមួយវៀតណាមដើម្បីជំរុញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ ដោយយកអាស៊ានជាមជ្ឈភាព ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” និង “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” បញ្ចប់ការផ្តល់សច្ចាប័នលើ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ក៏ដូចជា ជំរុញយ៉ាងសកម្មនូវការពិគ្រោះយោបល់អំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

វៀតណាមនិងកម្ពុជាគឺជាចំណតពីរដំបូងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីចំនួន បួនប្រទេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ