ចិនបាញ់បង្ហោះយានអវកាស Shenzhou-12 ប្រកបដោយជោគជ័យ
(VOVWORLD) - អវកាស យានិកចិនទាំង៣នាក់បានទៅកាន់បន្ទប់ស្នូល Tianhe ដើម្បីចាប់ផ្ដើមបេសកកម្ម កសាងស្ថានីយ៍អវកាសដើមដំបូងរបស់ប្រទេសនេះ ដោយមានឈ្មោះថា Tiangong។
យានអវកាស Shenzhou-12។ (រូបថត៖ Xinhua) |
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ចិនបានបាញ់បង្ហោះយានអវកាស Shenzhou-12 ប្រកបដោយជោគជ័យ ដែលដឹកមនុស្សទៅកាន់ស្ថានីយ៍អវកាសជាលើកដំបូងក្នុងរយៈ ពេល៥ឆ្នាំមក។ នេះនឹងជាបេសក កម្មដ៏វែងបំផុតរបស់ក្រុមអវកាសយានិកចិននៅក្នុង ចក្រវាល។
គួរជម្រាបថា យានអវកាស Shenzhou-12 បានចូលទៅកាន់គន្លងដែលបាន កំណត់បន្ទាប់ពីបំបែកចេញពីរ៉ុក្កែតបាន៥៧៣វិនាទី។ ប៉ុន្មានម៉ោងបន្ទាប់នោះ អវកាស យានិកចិនទាំង៣នាក់បានទៅកាន់បន្ទប់ស្នូល Tianhe ដើម្បីចាប់ផ្ដើមបេសកកម្ម កសាងស្ថានីយ៍អវកាសដើមដំបូងរបស់ប្រទេសនេះ ដោយមានឈ្មោះថា Tiangong។
អវកាសយានិកទាំង៣នាក់នេះនឹងស្នាក់នៅទីអវកាសប្រមាណ៣ខែដើម្បីអនុវត្តន៍ភារកិច្ចមួយចំនួននៅក្នុងបន្ទប់ស្នូលក៏ដូចជានៅក្នុងទីអវកាស ដូចជាជួសជុល ផ្លាស់ ប្ដូរឧបករណ៍និងសាកពិសោធន៍វិទ្យាសាស្ត្រ៕