|
ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រសាសន៍របស់លោក Trump ក្នុងយុទ្ធនាការបោះឆ្នោត
(រូបថត៖AFP/TTXVN) |
(VOVworld) - ចិននឹងច្បាមជាប់ជាមួយនឹងគោលនយោបាយពាណិជ្ជកម្មរបស់
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ហើយមិនស្ទាក់ស្ទើរការពារ
ផលប្រយោជន៍របស់ប៉េកាំងក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ថ្លែងមតិ
ទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី២៣ វិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំលើកទី២៧
នៃគណៈកម្មាធិការពាណិជ្ជកម្មអាមេរិក-ចិន (JCCT) ដែលប្រព្រឹត្តទៅនៅក្រុង
វ៉ាស៊ីនតោនចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ វិច្ឆិកានោះ អនុប្រធានតំណាងពាណិជ្ជ
កម្ម អន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនលោក Zhang Xiangcheng ឲ្យដឹងថា ចិនយក
ចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រសាសន៍របស់លោក Trump ក្នុងយុទ្ធនាការបោះ ឆ្នោត
ហើយនឹងតាមដានយ៉ាងល្អិតល្អន់នូវគោលនយោបាយដែលប្រធានាធិបតី ជាប់
ឆ្នោតរូបនេះអនុវត្តន៍ក្រោយពីកាន់តំណែង។មន្ត្រីរូបនេះសង្កត់ធ្ងន់ថា អាមេរិកត្រូវ
មានកាតព្វកិច្ចគោរពការសន្យាក្នុងក្របខ័ណ្ឌ WTO ហើយប៉េកាំង មានសិទ្ធិធ្វើ
សកម្មភាពដើម្បីធានាផលប្រយោជន៍របស់ខ្លួនក្នុងអង្គការនេះក្នុង ករណីចាំបាច់
ផងដែរ៕