ចិនបដិសេដចំពោះការរិះគន់របស់ប្រទេសលោកខាងលិចស្តីពីការស៊ើបអង្កេតប្រភពដើមនៃវីរុស SARS-CoV-2

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី Hua Chunying  បានសង្កត់ធ្ងន់ថាការមិនលំអៀង មិនមែនមាន ន័យថាសន្មតឧក្រិដ្ឋកម្ម ដែលមានគោលបំណងសំដៅទៅលើប្រទេសចិននោះទេ។
ចិនបដិសេដចំពោះការរិះគន់របស់ប្រទេសលោកខាងលិចស្តីពីការស៊ើបអង្កេតប្រភពដើមនៃវីរុស SARS-CoV-2 - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (រូបថត៖ EPA/TTXVN)

នាថ្ងៃទី ១៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានរិះគន់អ្នកនយោ បាយមួយចំនួន នៃប្រទេសលោកខាងលិចចំពោះការសង្ស័យភាពយុត្តិធម៌នៃការស៊ើបអង្កេត នាពេលថ្មីៗនេះ ដើម្បីតាមដានស្វែងរកប្រភពដើមនៃវីរុស SARS-CoV-2 ដែលបណ្តាលជំងឺកូវីដ១៩ ត្រូវបានអនុវត្តដោយក្រុមការងារជំនាញនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសចិន ព្រមទាំងបានអះអាងថាភាពយុត្តិធម៌ មិនមែន មានន័យថា“ តាមការបញ្ជារបស់ប្រទេសលោកខាងលិចនោះទេ” ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី Hua Chunying  បានសង្កត់ធ្ងន់ថាការមិនលំអៀង មិនមែនមានន័យថាសន្មតឧក្រិដ្ឋកម្ម ដែលមានគោលបំណងសំដៅទៅលើប្រទេសចិននោះទេ។ ប្រទេសចិនសង្ឃឹមថាបណ្តាប្រទេសដែលពាក់ព័ន្ធ ក៏អាចចូលរួមក្នុងការងារតាមដានស្វែងរកយ៉ាងសកម្មអំពីប្រភពវីរុសនេះនៅលើសកលលោក ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រនិងសហការគ្នា រួមទាំងចែករំលែកលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ