ចិនបានដាក់ពង្រាយទាហានជាង ៧០០០ នាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ទឹកជំនន់

(VOVWORLD) - ទាហានជាង ៧០០០ នាក់ត្រូវបានដាក់ពង្រាយនៅភាគខាងកើតប្រទេសចិន ដើម្បីចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះនិងគ្រប់គ្រងគ្រោះទឹកជំនន់។
ចិនបានដាក់ពង្រាយទាហានជាង ៧០០០ នាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ទឹកជំនន់ - ảnh 1 ទាហានត្រូវបានបញ្ជូនទៅកាន់ទីក្រុង Jiujiang និងស្រុក Poyang នៃខេត្ត Jiangxi ដើម្បីជួយសង្គ្រោះគ្រោះថ្នាក់ដោយសារទឹកជំនន់

នាថ្ងៃទី ១៣ ខែកក្កដា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិន បានឲ្យដឹងថាក្នុងចំណោមទាហានទាំងនោះមានទាហានជាង ៣.៨០០ នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Jiujiang និងស្រុក Poyang នៃខេត្តJiangxi ដោយមានភារកិច្ចចុះយាមល្បាត កែលំអទំនប់ និងជួយជម្លៀសប្រជាជននៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ជាដើម។

យោងតាមស្ថិតិរបស់អាជ្ញាធរចិនបានឲ្យដឹងថាទឹកជំនន់បានកើតមានឡើងនៅឯតំបន់ធំៗនៅភាគកណ្តាលនិងភាគខាងកើតនៃប្រទេស ដែលបានផ្តាច់ជីវិតមនុស្សជាង ១៤០ នាក់ ឬធ្វើឲ្យមនុស្សបាត់ខ្លួន ព្រមទាំងជះឥទ្ធិពលយ៉ាងគំហុកដល់មនុស្ស ៣៧,៨៩ លាននាក់ និងបានបំផ្លាញផ្ទះជាង ២៨.០០០ ខ្នងក៏ដូចជាសំណង់ស៊ីវិលជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ